ខេត្តក្រចេះ ទទួលភ្ញៀវទេសចរជាង១ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម

0

ក្រចេះ៖ យោងតាមប្រភពព័ត៌មានពីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ស្ថិតិភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម​ រយៈពេល០៣ថ្ងៃ ២៩-៣០-៣១ ខែមករា ឆ្នាំ២០២៥ មានសរុបចំនួន​ ១៣.៩០៣នាក់។

ក្នុងនោះ ភ្ញៀវទេសចរជាតិ​មាន ១៣.៤៦៩នាក់ និងភ្ញៀវទេសចរបរទេស មាន​៤៣៤នាក់។

ប្រភពដដែល បានបន្តថា តាមតួលេខខាងលើ បើប្រៀបធៀបឆ្នាំ២០២៤ កើនឡើងចំនួន ៣.៥៦២នាក់ ស្មើនឹង ៣៤.៤៤%៕