លោក Ancelotti បញ្ជាក់ពីអនាគតរបស់ Vinicius

0

លោក Carlo Ancelotti បានបើកចំហអំពីអនាគតរបស់ Vinicius Jr នៅក្លឹប Real Madrid ចំពេលមានពាក្យចចាមអារ៉ាមថាបុគ្គលិករបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើរផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលក្នុងតម្លៃ ៣០០លានអឺរ៉ូ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយថា៖ «ខ្ញុំយល់គ្រប់យ៉ាងនៅក្នុងបាល់ទាត់។ ខ្ញុំយល់ថា Toni Kroos ចូលនិវត្តន៍ពីបាល់ទាត់ [កាលពីរដូវក្តៅមុន]។ មានមនុស្សមិនច្រើនទេដែលយល់ពីវា ប៉ុន្តែខ្ញុំបានយល់គ្រប់យ៉ាង។ នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែសម្រាប់ខ្ញុំ កីឡាករ [Vinicius] មើលទៅសប្បាយចិត្ត និងរំភើបក្នុងការស្នាក់នៅទីនេះ និងឈ្នះពានរង្វាន់ជាមួយ Real Madrid ។ ខ្ញុំ​គិត​ថា​គាត់​កំពុង​គិត​អំពី​ការ​ជ្រើសរើស​ភាព​រុងរឿង»៕