ក្លឹប Al-Hilal សម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់ Neymar

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករសញ្ជាតិប្រេស៊ីល Neymar ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹបកុមារភាពរបស់គាត់ គឺក្លឹប Santos បន្ទាប់ពីក្លឹប Al-Hilal បានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់កីឡាករ។

ឥឡូវនេះ Neymar នឹងធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់គាត់ មុនពេលចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាជាមួយក្លឹប Santos ៕