យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ពីក្រុម Chelsea នៅក្នុងទីផ្សារខែមករានេះ។
ក្លឹបបានទាក់ទងភ្នាក់ងាររបស់កីឡាករលោក Jorge Mendes ខណៈដែលអ្នកចាត់ការក្លឹប Aston Villa លោក Unai Emery ចង់បានតារាឆ្នើមរូបនេះមកចូលរួមជាមួយក្រុមគាត់៕