យោងតាមការចេញផ្សាយរបស់ Sky Sports News បានអោយដឹងថាសំណើផ្ទេររបស់ក្លឹប Bayern Munich សម្រាប់កីឡាករ Christopher Nkunku កំពុងជាប់គាំង ហើយក្លឹបនៅ Premier League ចង់រក្សាខ្សែប្រយុទ្ធរូបនេះ លុះត្រាតែលក្ខខណ្ឌរបស់ពួកគេត្រូវបានបំពេញ។
ក្លឹប Chelsea មានការស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយ Nkunku ហើយបានកំណត់តម្លៃអប្បបរមា ៧០លានផោនសម្រាប់កិច្ចព្រមព្រៀងដែលមានសក្តានុពលណាមួយ។ ជាងនេះទៅទៀត ក្លឹបទទូចថា គ្មានការផ្លាស់ប្តូរណាមួយនឹងត្រូវបានអនុម័តទេ លុះត្រាតែពួកគេអាចរកបានកីឡាករជំនួសគាត់បាន។
ក្លឹប Bayern Munich រួមជាមួយនឹងក្លឹប Premier League ដែលមិនបញ្ចេញឈ្មោះចំនួនពីរបានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិបារាំង។ ទោះជាយ៉ាងណា Chelsea នៅតែមានជំហររឹងមាំដោយធ្វើឱ្យការចរចាមានការលំបាក៕