ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Antony ជិតបញ្ចប់ការផ្ទេរទៅ Real Betis ក្នុងលក្ខខណ្ឌខ្ចីជើង។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកិច្ចព្រមព្រៀងដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ គឺអាស្រ័យទៅលើការនិយាយព្រមព្រៀងរវាងក្លឹបទាំង២ ដែលនៅក្នុងនោះមិនមានជម្រើស ឫកាតព្វកិច្ចក្នុងការទិញផ្តាច់ត្រូវបានដាក់បញ្ចូលនោះទេ។
ភាគីទាំងពីរកំពុងរៀបចំឯកសារបញ្ចប់ ហើយកីឡាករសញ្ជាតិប្រេស៊ីលត្រូវបានគេរំពឹងថានឹងទទួលបានការពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះ។ នៅពេលដែលកិច្ចព្រមព្រៀងបានសម្រេច កីឡាករវ័យ ២៣ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម La Liga ជាបណ្ដោះអាសន្នសម្រាប់រដូវកាលដែលនៅសល់៕