ក្លឹបយក្ស Bundesliga គឺ Bayern Munich បានបញ្ជាក់ថា ពួកគេបានចុះហត្ថលេខាលើខ្សែបម្រើវ័យ ១៩ឆ្នាំ Tom Bischof ពីក្លឹប Hoffenheim ។ កីឡាករនឹងចូលរួមជាមួយក្លឹបក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅក្រោយ។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា៖ «ក្លឹប FC Bayern បានធានាការចុះហត្ថលេខាលើខ្សែបម្រើ Tom Bischof វ័យ ១៩ឆ្នាំសម្រាប់រដូវកាលក្រោយ។ កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះនឹងផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លឹប TSG Hoffenheim នៅរដូវក្តៅ និងទទួលបានកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩»៕