កីឡាករ Marcus Rashford ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងដំណើរទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Manchester United កីឡាករ Mason Greenwood ខណៈដែលក្លឹប Marseille បានសាកសួរអំពីការផ្ទេរមួយនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Marseille បានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយក្លឹបយក្សនៅ Premier League គឺក្លឹប Manchester United ។
តារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសក៏មានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ក្រុម Paris Saint-Germain ផងដែរ៕