អ្នកចាត់ការក្រុម Leicester City លោក Ruud van Nistelrooy បានបញ្ជាក់ពីមូលហេតុដែលកីឡាករចំណូលថ្មី Woyo Coulibaly មិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Fulham ។
និយាយអំពីការអវត្តមានរបស់ខ្សែការពារ លោក van Nistelrooy បាននិយាយថា៖ «ឯកសារមិនទាន់រួចរាល់កាលពីម្សិលមិញដើម្បីហ្វឹកហាត់ ដូច្នេះគាត់មិនអាចហ្វឹកហាត់មួយថ្ងៃមុនការប្រកួតបានទេ»។
Van Nistelrooy ក៏បានណែនាំថាសកម្មភាពផ្ទេររបស់ Leicester ប្រហែលជាមិនចប់ទេ។ នៅពេលសួរអំពីសក្ដានុពលសម្រាប់ការបន្ថែមទៀត គាត់បាននិយាយថា់៖ «ជាការពិតណាស់ យើងស្វែងរកកីឡាករជាច្រើន ប៉ុន្តែយើងត្រូវប្រឈមមុខនឹងការពិត ហើយធ្វើវានៅក្នុងលទ្ធភាពដែលអាច។ ប៉ុន្តែយើងកំពុងតែព្យាយាមមែន»៕