យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានសម្រេចចិត្តធ្វើការជំរុញជាថ្មី ដើម្បីធានាបាននូវការផ្ទេរយកកីឡាករ Trent Alexander-Arnold ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។
ក្លឹប Madrid ពីដំបូងបានទាក់ទងជាមួយក្លឹប Liverpool មុនខែមករា ប៉ុន្តែសំណើរបស់ពួកគេត្រូវបានច្រានចោល។ ទោះបីជាយ៉ាងណាក៏ដោយ ការតស៊ូនាពេលថ្មីៗនេះរបស់ពួកគេ រួមទាំងការបរាជ័យយ៉ាងធ្ងន់ធ្ងរ ៥-២ ក្រោមស្នាដៃក្រុម Barcelona ក្នុងពានរង្វាន់ Supercopa បានបង្កើនភាពបន្ទាន់របស់ពួកគេក្នុងការពង្រឹងក្រុមរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងធ្លាក់ទៅលើ Alexander-Arnold ខ្លួនឯងក្នុងការបញ្ចុះបញ្ចូល Liverpool ដែលជាអ្នកឈរនៅកំពូលតារាង Premier League ឱ្យទទួលយកសំណើររបស់ក្លឹបអេស្ប៉ាញសម្រាប់ការចាកចេញរបស់គាត់៕