កីឡាករ Alexander-Arnold ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid ក្នុងខែមករានេះ ខណៈដែលក្លឹបអធិរាជស ចង់បានកិច្ចព្រមព្រៀងមួយ បើទោះបីជាអាចចូលរួមក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅក៏ដោយ ហើយខ្សែការពារស្តាំរូបនេះចង់បន្តនៅ Anfield នៅរដូវកាលនេះ។
បើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកីឡាករវ័យ ២៦ឆ្នាំរូបនេះបានឈានដល់ការនិយាយព្រមព្រៀងជាមួយនឹងក្រុមលោក Carlo Ancelotti ប៉ុន្តែវានៅតែមិនច្បាស់ថាតើកិច្ចព្រមព្រៀងនេះ នឹងកើតឡើងនៅក្នុងខែនេះ ឫយ៉ាងណា៕