ឧត្តរមានជ័យ៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ម៉ោង១២និង៣០នាទី លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងប្រាសាទ/ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ សហការជាមួយនឹងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ (ដោយប្រើនូវវិធានការជំនាញ)ស្ថិតក្នុងភូមិ ស្រះឈូកឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ មានឈ្មោះ សាម សូរិយា ហៅហុល ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិស្រះឈូកឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យនិងបានបន្តចុះបង្ក្រាបទីតាំងទី ០២ មួយកន្លែងទៀតស្ថិតនៅភូមិថ្នល់កែង(ហៅ១០៥)ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ អឿន រស្មី ភេទប្រុសអាយុ២៩ឆ្នាំ(មុខសញ្ញដ៌សកម្ម)រស់នៅភូមិថ្នល់កែងហៅ១០៥ ឃុំ ផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
ដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៩៤កញ្ចប់ក្នុងនោះមាន០២កញ្ចប់ធំនិង ៩២កញ្ចប់តូច។
២/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួនពីរគ្រឿង។
៣/សម្ភារះសម្រាប់វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមទាំងសំម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទសាកសួរបំភ្លឺដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត៕