ក្លឹប Atlanta United ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងការពិភាក្សាជាមួយ Newcastle United លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់កីឡាករ Miguel Almiron ដោយកីឡាករសញ្ជាតិប៉ារ៉ាហ្គាយបានកំណត់សម្រាប់ការផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍មួយត្រលប់ទៅក្រុម MLS វិញ។
នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាការពិភាក្សាមិនមានភាពជឿនលឿននោះទេ ប៉ុន្តែវាបានក្លាយជា «លទ្ធភាពពិតប្រាកដ» ដែលកីឡាករសញ្ជាតិប៉ារ៉ាហ្គាយអាចវិលត្រលប់ទៅ Atlanta United វិញមុនយុទ្ធនាការឆ្នាំ២០២៥៕