យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាកុងត្រាថ្មីរបស់កីឡាករ Ronaldo អាចធានាអោយខ្សែប្រយុទ្ធរកបាន ១៨៣លានអឺរ៉ូ ក្នុងមួយឆ្នាំ ស្មើនឹង ១៥លានអឺរ៉ូក្នុងមួយខែ ឬ ៣.៨លានអឺរ៉ូក្នុងមួយសប្តាហ៍ ដែលបានធ្វើអោយគាត់ក្លាយជាកីឡាករដែលរកប្រាក់ឈ្នួលបានខ្ពស់ជាងគេក្នុងពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុគ្រាន់តែជាផ្នែកមួយនៃកុងត្រា ខណៈដែលក្លឹប Al-Nassr ក៏បានផ្តល់ឱ្យ Ronaldo នូវភាគហ៊ុនកម្មសិទ្ធិ ៥ភាគរយ ដែលបង្ហាញពីទំនុកចិត្តរបស់ពួកគេលើការដឹកនាំ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្រុម៕