អតីតតារាបាល់ទាត់ Chelsea លោក Pat Nevin បានបង្ហើបពីមូលហេតុដែលក្រុមតោខៀវ និង Manchester United រំលងឱកាសចុះហត្ថលេខាលើកីឡាករ Virgil van Dijk ពីក្រុម Celtic ។
ថ្លែងទៅកាន់ Grosvenor Sport បុរសវ័យ ៦១ឆ្នាំរូបនេះបាននិយាយថា៖ «នៅពេលនិយាយអំពីក្លឹបនៅ Premier League មិនប្រាកដក្នុងចិត្តលើការចុះហត្ថលេខាលើកីឡាករមកពីស្កុតឡែន ខ្ញុំចាំថាត្រូវបានប្រាប់ដោយ Manchester United និង Chelsea ថាកីឡាករ Virgil van Dijk បានធ្វើកំហុសច្រើនពេក ប៉ុន្តែនោះដោយសារតែ គាត់ធុញទ្រាន់តើអ្នកអាចស្រមៃមើលថាតើមានរឿងខុសគ្នាយ៉ាងណាប្រសិនបើ David Moyes បានចុះហត្ថលេខាជាមួយ Virgil van Dijk? គាត់បានបញ្ចប់នៅ Southampton ហើយបន្ទាប់មក Liverpool ប៉ុន្តែក្រុម Man Utd និង Cheslea មិនចង់ចំណាយ ១០លានផោននៅពេលគាត់នៅ Celtic។ លុយធំផ្ទេរពីស្កុតឡែនទៅអង់គ្លេសគឺកម្រណាស់ព្រោះក្រុមមានការសង្ស័យ»៕