Home ព័ត៌មានកីឡា ខ្សែប្រយុទ្ធ Donyell Malen ជិតនឹងផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League

ខ្សែប្រយុទ្ធ Donyell Malen ជិតនឹងផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើតម្លៃ ២៣លានអឺរ៉ូបូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Donyell Malen ពីក្លឹប Borussia Dortmund ។

កីឡាករសញ្ជាតិហូឡង់ដែលបានស៊ុតបញ្ចូលទីបាន ៥គ្រាប់សម្រាប់ក្លឹបយក្ស Bundesliga នាយុទ្ធនាការ ២០២៤/២៥ ក្នុងការបង្ហាញខ្លួន ២១ប្រកួត។ គាត់បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Villa ហើយកំពុងជិតបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ៕

Previous articleគ្រូបង្វឹកក្រុមតោខៀវ Chelsea និយាយពី Chalobah
Next articleលោក Pat Nevin បានបង្ហើបពីមូលហេតុដែលក្រុមតោខៀវ និង Man Utd មើលរំលង van Dijk