យោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មានរបស់ Athletic បាននិយាយថាក្លឹប Borussia Dortmund គឺជាក្លឹបចុងក្រោយបង្អស់ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Marcus Rashford របស់ក្លឹបបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីជើង។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាតែមួយគត់ដែលនៅតែមានគឺប្រាក់ឈ្នួលដ៏ច្រើនរបស់កីឡាករសញ្ជាតិអង់គ្លេសដែលលើសពី ៣២៥,០០០ផោនក្នុងមួយសប្តាហ៍ ហើយក្លឹបយក្សនៅ Premier League សង្ឃឹមថាប្រាក់ឈ្នួលមួយផ្នែកធំនេះនឹងត្រូវរ៉ាប់រងដោយក្លឺបដែលខ្ចីជើងគាត់ទៅ៕