Home ព័ត៌មានកីឡា ក្លឹប Everton កំពុងសម្លឹងមើលខ្សែបម្រើស្លាបរបស់ Aston Villa

ក្លឹប Everton កំពុងសម្លឹងមើលខ្សែបម្រើស្លាបរបស់ Aston Villa

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Everton ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលខ្សែបម្រើស្លាបរបស់ Aston Villa គឺកីឡាករ Jaden Philogene ទោះបីជាមិនទាន់មានការដាក់សំណើរជាផ្លូវការនៅឡើយក៏ដោយ។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបហង្សក្រហម ដែលពីមុនបានពិចារណាចុះហត្ថលេខាលើគាត់មុនពេលគាត់ត្រលប់ទៅ Villa Park ។

កីឡាករ Philogene បានចាកចេញពីក្លឹប Aston Villa ដើម្បីទៅលេងនៅក្លឹប Hull City ក្នុងឆ្នាំ២០២៣ ជាកន្លែងដែលគាត់បង្ហាញទម្រង់លេងយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅរបស់ Villa លោក Unai Emery បានជ្រើសរើសនាំយកកីឡាករ Philogene មកក្រុមវិញ បន្ទាប់ពីចំណាយពេលតិចជាងមួយឆ្នាំលេងខ្ចីជើងនៅ Hull City ដោយលោក Emery ទទួលស្គាល់ពីសក្តានុពល និងការរួមចំណែករបស់ខ្សែបម្រើស្លាបរូបនេះ៕

Previous articleក្លឹបនៅអាល្លឺម៉ង់ចង់ខ្ចីជើង Rashford
Next articleកីឡាករ Raphinha និយាយពីបញ្ហាប្រឈមរបស់ Barcelona