គ្រូបង្វឹកក្លឹប Manchester United លោក Ruben Amorim ត្រូវបានរាយការណ៍ថាបានទាមទារការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លឹប Sporting ចំពេលមានការចាប់ផ្តើមមិនសូវល្អនៅក្នុងការដឹកនាំរបស់ខ្លួននៅ Old Trafford។
នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាលោក Amorim បានទាមទារឱ្យ Manchester United ចុះហត្ថលេខាយកអតីតកូនក្រុមរបស់គាត់កីឡាករ Gyokeres ពីក្លឹប Sporting ក្នុងរដូវរងារនេះ ស្របពេលដែលក្លឹបបិសាចក្រហមមានឆន្ទៈក្នុងការលក់ចេញនៅកីឡាករ Marcus Rashford និង Joshua Zirkzee ៕