ប្រធានក្រុម Manchester City កីឡាករ Kyle Walker ត្រូវបានរាយការណ៍ថាបានទទួលការទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Al-Nassr របស់ Cristiano Ronaldo និងក្រុមអារ៉ាប៊ីសាអូឌីតពីរផ្សេងទៀត។
យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Al-Nassr, Al-Ahli និង Al-Ittihad សុទ្ធតែមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Walker នៅក្នុងខែមករា ឫក៏រដូវក្តៅខាងមុខ ហើយគេរំពឹងថា Manchester City នឹងមិនប្រឆាំងនឹងការអនុញ្ញាតឱ្យកីឡាករវ័យ ៣៤ឆ្នាំរបស់ពួកគេចាកចេញពីកីឡដ្ឋាន Etihad ដរាបណាពួកគេទទួលបានតម្លៃផ្ទេរសមរម្យមួយ៕