ភ្នាក់ងាររបស់កីឡាករ Alejandro Balde លោក Jorge Mendes បានបង្ហើបពីមូលហេតុដែលគាត់ជ្រើសរើសបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona ។
ថ្លែងទៅកាន់ Mundo Deportivo លោក Mendes បាននិយាយថា៖ «Barça បានច្រានចោលការផ្តល់ជូនពីក្រុមធំៗសម្រាប់ Balde ហើយដូច្នេះគាត់បានបន្ត។ គ្មានការសង្ស័យសម្រាប់ខ្ញុំទេ គាត់នឹងក្លាយជាខ្សែការពារឆ្វេងដ៏ល្អបំផុតនៅក្នុងពិភពលោក»៕