មកដឹងពីតម្លៃដែលក្លឹប Real Madrid ដាក់សំណើរទៅកាន់ Liverpool

0

យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid បានដាក់កម្រិតអតិបរមាលើចំនួនទឹកប្រាក់ដែលពួកគេសុខចិត្តចំណាយលើខ្សែការពារ Trent Alexander-Arnold របស់ Liverpool នៅក្នុងទីផ្សារខែមករា។

ក្លឹបអធិរាជស ត្រូវបានរាយការណ៍ថាសុខចិត្តចំណាយរហូតដល់ ២៥លានអឺរ៉ូសម្រាប់ការផ្ទេរយកកីឡាករ Alexander-Arnold ក្នុងខែនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើហង្សក្រហមមិនយល់ព្រមលើការលក់នោះទេ ក្លឹប Real នឹងរង់ចាំរហូតដល់រដូវក្តៅដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសដោយគ្មានតម្លៃខ្លួន៕