Home ព័ត៌មានកីឡា កីឡាករ ៥នាក់ដែលក្លឹបតោខៀវត្រៀមបញ្ចេញ

កីឡាករ ៥នាក់ដែលក្លឹបតោខៀវត្រៀមបញ្ចេញ

0

យោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាកីឡាករ Ben Chilwell និង Carney Chukuemeka ត្រូវបានគេប្រាប់ឱ្យដឹងថានឹងត្រូវចាកចេញពីក្លឹប Chelsea នៅពេលដែលទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលបានបើកក្នុងរយៈពេលប៉ុន្មានថ្ងៃ។

ការខ្ចីជើងជាលទ្ធភាពមួយសម្រាប់កីឡាករ Cesare Casadei ទៅកាន់ក្លឹប Feyenoord និង Monza។ កីឡាករ Harvey Vale ដែលយុវជនរបស់សាលាបាល់ទាត់ Chelsea អាចនឹងត្រូវចាកចេញដោយអចិន្ត្រៃយ៍ ខណៈកុងត្រារបស់គាត់ស្ថិតនៅក្នុងរយៈពេល ៦ខែចុងក្រោយ។ កីឡាករវ័យក្មេង Alex Matos គឺជាកីឡាករទីប្រាំក៏អាចនឹងត្រូចាកចេញ Stamford Bridge ដូចគ្នា៕

Previous articleលោក Thiago Motta ចង់បានខ្សែការពាររបស់ក្លឹប AC Milan
Next articleគេប្រទះឃើញ Bellingham និង Davies នៅក្លឹបរាត្រីជាមួយគ្នា