យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាគ្រូបង្វឹកក្រុម Juventus លោក Thiago Motta កំពុងសម្លឹងមើលការផ្ទេរយកខ្សែការពារសញ្ជាតិអង់គ្លេស Fikayo Tomori របស់ក្លឹប AC Milan នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin មិនទាន់ចាប់ផ្តើមការចរចាជាផ្លូវការណាមួយជាមួយ AC Milan នោះទេ ដែលទំនងជាអនុញ្ញាតឱ្យកីឡាករចាកចេញលុះត្រាតែពួកគេទទួលបានការផ្តល់ជូនដ៏សាកសមមួយ៕