De Bruyne បកស្រាយពីទម្រង់លេងបច្ចុប្បន្ន

0

កីឡាករ Kevin De Bruyne បានច្រានចោលការលើកឡើងដែលថាទម្រង់លេងរបស់គាត់កំពុងធ្លាក់ចុះ ហើយនៅតែធ្វើធម្មតាទាក់ទងនឹងរឿងអនាគតរបស់គាត់នៅ Manchester City ខណៈដែលគាត់ជិតដល់រយៈពេល ៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់។

ថ្លែងទៅកាន់ Sky Sports នៅមុនការប្រកួត Manchester Derby កីឡាក De Bruyne បាននិយាយថា៖ «មិនពិតទេ នោះជារឿងដែលពេលខ្លះអ្នកឃើញច្រើន និងអានច្រើន។ មនុស្ស [ហាក់ដូចជា] ដឹងច្រើនជាងខ្ញុំ ដូច្នេះប្រហែលជាខ្ញុំត្រូវការនិយាយជាមួយមនុស្ស។ ទេ មិនមែនពេលនេះទេ ខ្ញុំមិនបាននិយាយជាមួយអ្នកណាទេ ពេលនេះមិនទាន់ដល់ពេលទេ ច្បាស់ជាខ្ញុំសុខសប្បាយទេ ខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំ។ អ្វីៗ​នឹង​មក​ទាន់​ពេល ហើយ​នឹង​មិន​អី​ទេ»៕