ក្លឹប Arsenal, Chelsea និង Manchester United ចាប់អារម្មណ៍លើការចុះហត្ថលេខាលើ Dusan Vlahovic ហើយបើយោងតាមការចេញផ្សាយរបស់លោក Graeme Bailey នៅសារព័ត៌មាន TBR Football បានបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីអាចនឹងចាកចេញពីក្លឹប Juventus នៃក្របខ័ណ្ឌ Serie A ដោយសារតែបញ្ហាប្រាក់ឈ្នួលខ្ពស់របស់គាត់។
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំទទួលបានប្រាក់ឈ្នួល ២សែនផោនក្នុងមួយសប្តាហ៍នៅឯក្លឹប Juventus ហើយក្លឹបនៅ Serie A អាចត្រូវបានបង្ខំចិត្តលក់គាត់ដោយសារតែរឿងប្រាក់ឈ្នួលនេះ ហើយគាត់មិនព្រមកាត់បន្ថយប្រាក់ឈ្នួល។ ការវិវឌ្ឍននេះនឹងជម្រុញអោយក្លឹបដែលចង់បានគាត់មានក្តីសង្ឃឹមក្នុងការចុះហត្ថលេខា៕