កីឡាករសំខានចំនួន ៩នាក់ដែលលោក Rangnick ចង់ឲ្យ Man Utd ផ្ទេរយក

0

អ្នកគាំទ្រក្រុម Manchester United មិនច្រើនទេនឹងមិនមើលត្រលប់ទៅក្រោយវិញពេលដែលលោក Ralf Rangnick ដឹកនាំក្រុមដោយក្តីស្រលាញ់ ទោះបីជាគាត់បានធ្វើអស់ពីសមត្ថភាពដើម្បីរៀបចំក្លឹបសម្រាប់អនាគតដ៏លេចធ្លោក៏ដោយ។ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់វ័យ ៦៦ឆ្នាំដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិអូទ្រីស និងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងាររបស់ក្លឹប Bayern Munich កាលពីដើមឆ្នាំនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់បិសាចក្រហមក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែទីបំផុតត្រូវបរាជ័យដោយមិនអាចបញ្ជាក់អំពីតម្លៃរបស់គាត់នោះទេ។

គាត់​បាន​ត្រៀម​ខ្លួន​បន្ត​នៅ​ក្លឹប​ក្នុង​តួនាទី​ប្រឹក្សា​ដើម្បី​គាំទ្រ Erik ten Hag ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​ក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​គាត់​បាន​ធ្វើការ​ចាកចេញ​ភ្លាមៗ​បន្ទាប់​ពី​ការ​មក​ដល់​របស់​បុរសសញ្ជាតិ​ហូឡង់។ លោក Rangnick ដែលមានទិន្នន័យប្រកួតដ៏អាក្រក់បំផុតមួយក្នុងនាមជាអ្នកគ្រប៉គ្រង់ដើម្បីព្យាយាមរក្សាស្ថេរភាពនៃការងារមួយនេះ បន្ទាប់ពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson។ គាត់បានកាន់កាប់ការសម្រេចចិត្តផ្អែកលើការជ្រើសរើសកីឡាករទាំងអស់នៅ RB Leipzig និង Red Bull Salzburg ប៉ុន្តែមិនមានសិទ្ធិនៅក្នុងទីក្រុង Manchester នោះទេ។

ទោះយ៉ាងណាក៏ដោយ មានបញ្ជីឈ្មោះជាច្រើនដែលគាត់បានណែនាំដល់ក្លឹបក្នុងអំឡុងពេលដឹកនាំដ៏ខ្លីរបស់គាត់ ទោះបីជាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានផ្ទេរមកកាន់ Old Trafford ក៏ដោយ។ «ការបើកចំហក្នុងការវះកាត់បេះដូង» គឺជាអ្វីដែល Rangnick បានអះអាងថាក្រុមត្រូវការក្នុងកំឡុងសប្តាហ៍ចុងក្រោយរបស់គាត់នៅក្លឹប ខណៈដែលគាត់បានបញ្ជាក់យ៉ាងច្បាស់ថាការផ្លាស់ប្តូរសំខាន់ៗត្រូវបានទាមទារ ហើយពេលខ្លះវាច្បាស់ណាស់ថាបញ្ហាដដែលនេះនៅតែជាប់គាំងនៅកីឡដ្ឋាន Old Trafford ។

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាឈ្មោះជាច្រើនដែលត្រូវបានពិភាក្សាក្នុងការចុះហត្ថលេខាដ៏មានសក្តានុពលដោយ Rangnick ដោយមានបញ្ចូលនៅកីឡាករ Josko Gvardiol និង Erling Haaland របស់ក្លឹប Manchester City ផងដែរ។ ប៉ុន្តែនោះមិនមែនជាកន្លែងដែលបញ្ជីបញ្ចប់នោះទេ។ អ្នកខ្លះបានធ្វើការផ្ទេរដ៏មានសក្តានុភាព ហើយខ្លះទៀតនៅតែរង់ចាំការជ្រើសរើស។ តោះមកស្គាល់កីឡាករដែលលោក Rangnick បានណែនាំអោយក្លឹប Manchester United ផ្ទេរយកនាពេលនោះ៖

១. កីឡាករ Enzo Fernandez ដែលក្លឹប Chelsea ទិញក្នុងតម្លៃ ១០៦.៨លានផោន។

២. កីឡាករ Josko Gvardiol ដែលកំពុងលេងអោយក្លឹប Manchester City។

៣. កីឡាករ Julian Alvarez ដែលក្លាយជាកីឡាករដែលលក់បានតម្លៃបំបែកកំណត់ត្រារបស់ក្លឹប Manchester City។

៤. កីឡាករ Luis Diaz ដែលក្លាយជាតារាឆ្នើមរបស់ក្លឹប Liverpool។

៥. កីឡាករ Erling Haaland ដែលកំពុងក្លាយជាអ្នកចង់បំបែកកំណត់ស៊ុតបញ្ចូលទីច្រើនជាងនៅ Manchester City។

៦. កីឡាករ Konrad Laimer ដែលកំពុងលេងអោយក្លឹប Bayern Munich។

៧. កីឡាករ Alvaro Morata ដែលជាខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ ហើយជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Euro 2024។

៨. កីឡាករ Christopher Nkunku ដែលកំពុងលេងនៅក្លឹប Chelsea។

៩. កីឡាករ Dusan Vlahovic ដែលកំពុងលេងនៅក្លឹប Juventus នឹងមានព័ត៌មានចចាមអារ៉ាមជាមួយក្លឹប Arsenal៕