Home ព័ត៌មានកីឡា ប្រធានក្លឹប PSG ចេញមកបញ្ជាក់អំពីព័ត៌មានទាក់ទងនឹង Salah

ប្រធានក្លឹប PSG ចេញមកបញ្ជាក់អំពីព័ត៌មានទាក់ទងនឹង Salah

0

ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បញ្ជាក់ថា ពួកគេមិនមានគម្រោងផ្ទេរយកតារាឆ្នើមរបស់ក្លឹប Liverpool កីឡាករ Mohamed Salah នៅរដូវក្តៅក្រោយនោះទេ។

ថ្លែងទៅកាន់ Sky Sports លោក Al-Khelaifi បាននិយាយថា៖ «វាមិនពិតទេ គាត់ជាកីឡាករដ៏ពិសេស និងអស្ចារ្យ ប៉ុន្តែយើងមិនដែលពិចារណាលើការផ្ទេរគាត់នោះទេ និយាយដោយស្មោះត្រង់។ យើងដឹងថាក្លឹបទាំងអស់ចង់បានគាត់ ប៉ុន្តែពាក្យចចាមអារ៉ាមអំពីពួកយើងគឺ មិន​មែន​ជា​ការ​ពិត​នោះទេ។ ប្រសិន​បើ​មាន​ឱកាស យើង​នឹង​ស្វែង​យល់»៕

Previous articleកីឡាករ Enzo Fernández បញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់ខ្លួន
Next articleលោក Guardiola និយាយពីផែនការផ្ទេរកីឡាកររបស់ Man City