យោងតាមការចេញផ្សាយរបស់ The Guardian បានឱ្យដឹងថាក្លឹប West Ham United កំពុងវាយតម្លៃទៅលើ Sergio Conceição ជាអ្នកមកជំនួសកន្លែងរបស់អ្នកចាត់ការ Julen Lopetegui ដែលកំពុងស្ថិតក្នុងស្ថានភាពពិបាកខ្លាំង។
ការពិចារណានេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើទម្រង់លេងរបស់លោក Lopetegui បន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងផ្ទះ ៥-២ ក្រោមស្នាដៃក្រុម Arsenal កាលពីចុងសប្តាហ៍មុន។ បុរសវ័យ ៤៨ឆ្នាំរូបនេះមិនមានការងារធ្វើនោះទេក្រោយចាកចេញពីក្លឹប Porto កាលពីរដូវក្តៅកន្លងមក ដែលបានធ្វើអោយគាត់ក្លាយជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ការដឹកនាំរបស់ West Ham ៕