កីឡាករ Salah មានការខកចិត្តកាន់តែខ្លាំងជាមួយ Liverpool

0

កីឡាករ Mohamed Salah បើកចំហរក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Liverpool ប៉ុន្តែរបាយការណ៍ថ្មីមួយបានបង្ហាញថាគាត់មានការខកចិត្តកាន់តែខ្លាំងជាមួយនឹងការពិភាក្សារបស់ក្លឹប។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Salah មានឆន្ទៈក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ១ឆ្នាំទៀត ប៉ុន្តែមានការខកចិត្តកាន់តែខ្លាំងដែលសំណើផ្លូវការមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។

យោងតាមប្រភពដដែលបានអោយដឹងថាគាត់មានការងឿងឆ្ងល់ថា ហង្សក្រហមនឹងអាចបំពេញតាមការទាមទាររបស់គាត់ទាំងប្រាក់ឈ្នួល និងរយៈពេលកុងត្រា ខណៈដែលគាត់ត្រូវបានគេទទួលស្គាល់ថាជាកីឡាករល្អបំផុតរបស់ពិភពលោក។ អាទិភាពរបស់គាត់គឺស្នាក់នៅ ប៉ុន្តែគាត់ទទួលបានប្រាក់ឈ្នួលលើសពី ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយវាមិនច្បាស់ទេថាតើ Liverpool មានបំណងផ្តល់នៅកញ្ចប់ប្រាក់ឈ្នួលនោះទៀតទេ៕