មានក្លឹបចំនួនបីចាប់អារម្មណ៍ចង់បានកីឡាករ Mykhailo Mudryk

0

ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំដើម្បីលក់កីឡាករ Mykhailo Mudryk ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ដោយកីឡាករសញ្ជាតិអ៊ុយក្រែនអាចនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង។ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្រុមតោខៀវបានជូនដំណឹងដល់ក្លឹបដែលចាប់អារម្មណ៍ចំពោះកីឡាករ Mudryk ដោយមាន Newcastle United, Crystal Palace និង Barcelona ដែលជាក្រុមចាប់អារម្មណ៍ចំពោះគាត់។

កិច្ច​សន្យា​ខ្ចី​ជើង​ហាក់​ដូច​ជា​លទ្ធផល​គួរ​ឱ្យ​ជឿ​ជាក់បំផុត​សម្រាប់​ខ្សែ​បម្រើ​ស្លាប​រូប​នេះ បើ​ទោះ​ជា Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បើក​ឱ្យ​មាន​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​ប្រសិន​បើ​ទទួល​បាននៅការផ្តល់​ជូន​ដ៏​ត្រឹម​ត្រូវ​មួយ៕