យោងតាមការចេញផ្សាយរបស់លោក Santi Aouna អ្នកសារព័ត៌មានរបស់ Foot Marcato បានអោយដឹងថាក្លឹប Galatasaray និងក្លឹបប្រេស៊ីលមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្វេង Rogério របស់ Wolfsburg ។
ទោះបីជាមានរបួសក៏ដោយ កីឡាករសញ្ជាតិប្រេស៊ីលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើន ហើយការលក់នៅក្នុងទីផ្សារខែមករា គឺជាសេណារីយ៉ូដែលអាចកើតមានបាន។
កីឡាករ Rogério ដែលអវត្តមានដោយសាររបួសជង្គង់ ប៉ុន្តែត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅចុងឆ្នាំ ឬនៅដើមខែមករា៕