យោងតាមការចេញផ្សាយរបស់ Santi Aouna បានអោយដឹងថាក្លឹប Arsenal កំពុងឈានទៅមុខក្នុងការពិភាក្សាជាមួយលោក Roberto Olabe ជានាយកកីឡាថ្មីដើម្បីមកជំនួសកន្លែងរបស់លោក Edu នៅរដូវក្តៅក្រោយ។
បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៧ឆ្នាំបានផ្តល់អាទិភាពដល់ក្លឹប Arsenal ជាងក្លឹបផ្សេងនៅតំបន់អឺរ៉ុបបន្ទាប់ពីមានការពិភាក្សាជាវិជ្ជមានអំពីគម្រោងនេះ។ ជំហានបន្ថែមទៀតមិនទាន់ត្រូវបានពិភាក្សាក្នុងពេលឆាប់ៗនេះទេ៕