កីឡាករ Liam Delap បានទទួលការកោតសរសើរពីសំណាក់ក្លឹប Manchester United និង Chelsea ប៉ុន្តែក្លឹប Manchester City អាចនឹងធ្វើការផ្ទេរណាមួយសម្រាប់ខ្សែប្រយុទ្ធ Ipswich ។
បើយោងតាមការចេញផ្សារបស់ Athletic បានអោយដឹងថាឥឡូវនេះមានការរំពឹងទុកថា Delap ដែលជាកូនរបស់អតីតតារាឆ្នើមក្លឹប Stoke City លោក Rory នឹងចូលរួមជាមួយក្លឹបមួយក្នុងចំនោមក្លឹបធំៗទាំង ៦ ដែលចាប់អារម្មណ៍គាត់។ ក្លឹប Manchester United និង Chelsea ទាំងពីរបានសរសើរតារាឆ្នើមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំរូបនេះ បើទោះបីជាការព្យាយាមណាមួយដើម្បីចុះហត្ថលេខាអាចត្រូវបានបំផ្លាញដោយក្លឹប Man City។
ក្លឹប Man City បានដាក់បញ្ចូលនៅលក្ខខណ្ឌសិទ្ធិ ឫការទិញត្រលប់មកវិញ នៅពេលដែលពួកគេបានលក់កីឡាករ។ ហើយត្រូវបានគេមើលឃើញថាការប្រកួតប្រជែងជាមួយ Erling Haaland នៅក្នុងការទទួលបានជម្រើសដំបូងប្រហែលជាមិនទាក់ទាញចំណាប់អារម្មណ៍របស់ Delap ក្នុងកាលវិលត្រលប់មក Man City វិញទេ៕