អ្នកចាត់ការក្លឹប Wolverhampton Wanderers លោក Gary O’Neil បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Matheus Cunha នឹងនៅជាមួយក្លឹបយ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករ Cunha បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹប Wolves ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់នៅ Premier League រហូតមកដល់ពេលនេះ។ ការរួមចំណែករបស់គាត់បានជួយក្រុមឡើងចេញពីតំបន់កាត់ចោល រួមទាំងទម្រង់លេងដ៏លេចធ្លោជាមួយនឹងស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការទទួលជ័យជម្នះ ៤-១ លើក្រុម Fulham ។
លោក O’Neil បានប្រាប់ Sky Sports News ថា៖ «ជាដំបូង គ្មានអ្វីខ្វល់ខ្វាយទេ ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នានៅក្នុងពិភពលោកចង់បានគាត់។ ទំនាក់ទំនង់រវាងខ្ញុំនិងគាត់ គឺល្អណាស់។ ខ្ញុំមិនគិតថានឹងមានបញ្ហាអ្វីកើតឡើងនៅក្នុងខែមករាជាមួយគាត់នោះទេ។ បញ្ហាកុងត្រា ខ្ញុំនឹងទុកអោយខាងក្លឹបដោះស្រាយ។ គាត់នឹងមិនចាកចេញក្នុងខែមករានោះទេ ខ្ញុំប្រាកដណាស់»៕