ខ្សែការពារ Ola Aina​ បញ្ជាក់ពីអនាគតរបស់ខ្លួនជាមួយក្លឹប Forest

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាខ្សែការពារ Ola Aina របស់ក្លឹប Nottingham Forest បានបង្ហាញពីឆន្ទៈក្នុងការបន្តស្នាក់នៅជាមួយក្លឹប ហើយការចរចាកំពុងបន្តធ្វើឡើងទាក់ទងនឹងកិច្ចសន្យាថ្មី ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Aina បានចូលរួមជាមួយក្លឹប Forest ពីក្លឹប Torino ក្នុងឆ្នាំ២០២៣ លើកិច្ចសន្យារយៈពេល ១ឆ្នាំដំបូង ក្រោយមកបានបន្តសម្រាប់រដូវកាលមួយទៀត។ នៅក្នុងរដូវកាលនេះ កីឡាករវ័យ ២៧ឆ្នាំគឺជាតួអង្គសំខាន់នៅក្នុងក្រុម ដោយចាប់ផ្តើមការប្រកួត Premier League ទាំង ១២ រហូតមកដល់ពេលនេះ៕