នាយកផ្នែកកីឡារបស់ Juventus លោក Cristiano Giuntoli ត្រូវបានគេរាយការណ៍ថាបានទាញយកប្រយោជន៍ពីការប្រកួត UEFA Champions League របស់ក្លឹបជាមួយនឹងក្រុម Aston Villa ដើម្បីធ្វើការពិភាក្សានៅទីក្រុង Manchester អំពីការផ្លាស់ប្តូរកីឡាករដ៏មានសក្តានុពល។ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាការពិភាក្សាផ្តោតលើ Nicolò Fagioli និង Douglas Luiz ជាមួយ Manchester City និង Manchester United។
ក្លឹប Juventus មានឆន្ទៈពិចារណាលើការផ្តល់ជូនសម្រាប់ Fagioli ដោយកំណត់តម្លៃខ្សែបម្រើចន្លោះពី ២០លានអឺរ៉ូទៅ ២៥លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ Douglas Luiz ដែលបានចុះហត្ថលេខាក្នុងតម្លៃ ៥០លានអឺរ៉ូក្នុងអំឡុងពេលរដូវក្តៅ នឹងអាចធ្វើការផ្ទេរក្នុងតម្លៃខ្ពស់ ឫក៏ដោះដូរជាមួយកីឡាករផ្សេងប្រសិនបើកិច្ចព្រមព្រៀងត្រូវសម្រេច។ លើសពីនេះ អ្នកចាត់ការ Thiago Motta បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Joshua Zirkzee របស់ Manchester United ដែលលោក Motta ធ្លាប់បង្វឹកនៅ Bologna ៕