ក្លឹប Aston Villa ចង់បានខ្សែការពារវ័យក្មេងរបស់ Man Utd

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Aston Villa បានកំណត់គោលដៅរបស់ពួកគេទៅលើតារាឆ្នើម Harry Amass របស់ Manchester United ។ ខ្សែការពារវ័យ ១៧ឆ្នាំរូបនេះត្រូវបានទទួលស្គាល់ថាជាកីឡាករមានទេពកោសល្យម្នាក់របស់ក្លឹប United ចាប់តាំងពីចូលរួមជាមួយក្លឹបពី Watford ក្នុងឆ្នាំ២០២៣។

កីឡាកររូបនេះមានកុងត្រាជាមួយនឹងក្លឹបដល់ឆ្នាំ២០២៧ ដែលផ្តល់សុវត្ថិភាពសម្រាប់អនាគតគាត់នៅក្លឹប Manchester United៕