Home ព័ត៌មានកីឡា បែកធ្លាយព័ត៌មានអំពីអនាគតរបស់លោក​ Guardiola ជាមួយ Man City

បែកធ្លាយព័ត៌មានអំពីអនាគតរបស់លោក​ Guardiola ជាមួយ Man City

0

កុងត្រាបច្ចុប្បន្នរបស់លោក Guardiola ជាមួយក្លឹបម្ចាស់ជើងឯក Premier League នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយការសម្រេចចិត្តរបស់លោក Txiki Begiristain ដែលជាសម្ព័ន្ធមិត្តយូរអង្វែងក្នុងការចុះចេញពីតំណែងជានាយកកីឡា បានបង្កឱ្យមានការភ័យខ្លាចថាគ្រូបង្វឹករូបនេះនឹងតាមគាត់ចាក់ចេញ។

អ្នកចាត់ការដែលឈ្នះពានរង្វាន់ Premier League 6 សម័យនឹងមិនទាន់ចាកចេញនៅឡើយទេ ខណៈដែលសារព័ត៌មាន Football Insider បានអោយដឹងថាគាត់បានយល់ព្រមចុះហត្ថលេខាលើការបន្តរយៈពេលមួយឆ្នាំដែលនឹងរក្សាគាត់ឱ្យនៅជាមួយក្លឹបរហូតដល់ចុងបញ្ចប់នៃរដូវកាលរ ២០២៥-២៦ ។ ការប្រកាសជាផ្លូវការណ៍រំពឹងទុកថានឹងធ្វើឡើងនៅពេលឆាប់ៗនេះជាមួយនឹង ‘៩៩%’ នៃកិច្ចព្រមព្រៀងបានយល់ព្រម។

ក្លឹប City របស់លោក Guardiola កំពុងស្ថិតក្នុងទម្រង់លេងដ៏លំបាក ដោយបានចាញ់ ៤ប្រកួតជាប់ៗគ្នាជាលើកដំបូងក្រោមការដឹកនាំរបស់បុរសវ័យ ៥៣ឆ្នាំ ដោយពួកគេធ្លាក់ចេញពីកំពូលតារាង Premier League ដែលនៅពីក្រោយក្រុម Liverpool ចំនួន ៥ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ១១ លើក។

ខណៈពេលដែល Man City ត្រៀមប្រកាសកិច្ចព្រមព្រៀងថ្មីជាមួយលោក Guardiola អ្នកចាត់ការទូទៅនឹងបន្តត្រៀមសម្រាប់ការប្រកួត Premier League នៅសប្តាហ៍ក្រោយជាមួយនឹងក្រុម Tottenham បន្ទាប់មកការប្រកួត Champions League ទល់នឹង Feyenoord នៅថ្ងៃទី២៦ ខែវិច្ឆិកា៕

Previous articleក្លឹប Aston Villa កំពុងប្រជែងជាមួយ Man Utd ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរបស់ Athletic
Next articleក្លឹប Aston Villa ចង់បានខ្សែការពារវ័យក្មេងរបស់ Man Utd