ប្រធានក្រុម Galatasaray កីឡាករ Fernando Muslera បានថ្កោលទោសអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ចំពោះការរិះគន់របស់គាត់ប្រឆាំងនឹងបាល់ទាត់ទួរគី ហើយបានជំរុញឱ្យគាត់ចាកចេញពីក្របខ័ណ្ឌ Super Lig ។ កាលពីដើមខែនេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលបានរិះគន់មិនដាច់ពីមាត់ចំពោះបាល់ទាត់នៅទួរគី ហើយបានបញ្ចេញពាក្យប្រមាថថា «ក្លិនមិនល្អ» ដែលគាត់ត្រូវបានពិន័យជាប្រាក់យ៉ាងច្រើន។
ថ្លែងទៅកាន់ Turkiye Today អ្នកចាំទីវ័យ ៣៨ឆ្នាំរូបនេះបាននិយាយថា៖ «ការប្រមាថចំពោះបាល់ទាត់ទួរគី និងការដែលគាត់កំពុងវាយប្រហារអាជ្ញាកណ្តាលមួយចំនួនគឺជារឿងដែលរំខានខ្ញុំ។ នេះជាលើកទីមួយហើយក្នុងរយៈពេល ១៤ឆ្នាំដែលខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវមានកាតព្វកិច្ចធ្វើសុន្ទរកថាមួយនេះ។ ខ្ញុំបានឈ្នះពានរង្វាន់ចំនួន១៧ ក្នុងរយៈពេល ១៤ឆ្នាំ។
ប្រសិនបើយើងពិចារណាលើការរួមចំណែករបស់ខ្ញុំ គោលដៅថេររបស់ខ្ញុំគឺដើម្បីជំរុញបាល់ទាត់ទួរគី ប្រសិនបើលោក Mourinho ដែលមកទីនេះកាលពី ៤ខែមុន រិះគន់បាល់ទាត់ទួរគី ហើយមិនចូលចិត្ត គាត់អាចចាកចេញបាន។ ទោះបីជាគ្មានអ្នកណានិយាយអ្វីក៏ដោយ ខ្ញុំគិតថាពេលនេះមាននរណាម្នាក់អាចនិយាយអ្វីមួយទៅកាន់គាត់ យើងត្រូវការយកចិត្តទុកដាក់បន្ថែមទៀតចំពោះអ្នកដែលជំរុញបាល់ទាត់តួកគីទៅមុខ»៕