នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានបង្ហើបថាក្លឹបនៅតែមានក្តីសង្ឃឹមថា ខ្សែបម្រើ Gavi នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយឆាប់ៗនេះ។
ថ្លែងទៅកាន់ Mundo Deportivo លោក Deco បាននិយាយថា៖ «Gavi គឺមាន DNA របស់ក្លឹប Barca។ គាត់គឺជាកីឡាករពិសេសម្នាក់។ គាត់មានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមើលទៅដូចជាគាត់មានអាយុ ២៦ ឬ ២៧ឆ្នាំ។ នៅពេលដែលកីឡាករចង់ស្នាក់នៅបន្ត វានឹងត្រូវបានរៀបចំរួចរាល់សម្រាប់គាត់»៕