ក្លឹប Roma បានបណ្តេញលោក Ivan Juric ចេញ ក្រោយទើបកាន់តំណែងបានតែជាងពីរខែ បន្ទាប់ពីបានយកគាត់មកជំនួសកន្លែងរបស់ Daniele De Rossi ខណៈដែលក្លឹបនៅ Serie A ធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅបន្ទាប់ពីការចាញ់ក្នុងផ្ទះ ៣-២ កាលពីថ្ងៃអាទិត្យជាមួយក្រុម Bologna ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Roma បាននិយាយថា៖ «យើងសូមថ្លែងអំណរគុណដល់លោក Ivan Juric សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់កាលពីសប្តាហ៍មុននេះ។ គាត់បានដោះស្រាយនៅក្នុងស្ថានភាពដ៏លំបាកជាមួយនឹងជំនាញវិជ្ជាជីវៈបំផុត ហើយសម្រាប់រឿងទាំងនោះពួកយើងសូមអរគុណគាត់។ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់គាត់»៕