Man City សម្លឹងឃើញខ្សែបម្រើរបស់ Real Sociedad

0

បន្ទាប់ពីលោក Pep Guardiola ចាញ់ 4 ប្រកួតជាប់គ្នាជាលើកដំបូងក្នុងអាជីពរបស់គាត់ កីឡាករ Rodri បានណែនាំ Manchester City ឱ្យចុះហត្ថលេខាលើនរណាម្នាក់ក្នុងខែមករាដើម្បីមកជំនួសកន្លែងគាត់។

ទោះបីជា Man City កម្រនឹងធ្វើការផ្ទេរណាមួយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាក៏ដោយ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹបមានកញ្ចប់ថវិកា ១០០លានផោនសម្រាប់ការពង្រឹងក្រុម ហើយពួកគេកំពុងពិចារណាលើការផ្ទេរយកកីឡាក Martin Zubimendi ដែលជាខ្សែបម្រើរបស់ Real Sociedad ។

លើសពីនេះទៀត បើយោងតាមប្រភពដដែលបានអោយដឹងថាកីឡាករ Rodri បានផ្តល់យោបល់ដល់លោក Guardiola អំពីកីឡាករ Zubimendi និងការរួមចំណែករបស់គាត់៕