Home ព័ត៌មានកីឡា Man Utd នឹងត្រូវប្រជែងជាមួយ Barcelona ដើម្បីចុះហត្ថលេខាយកកីឡាកររបស់ក្លឹប Leverkusen

Man Utd នឹងត្រូវប្រជែងជាមួយ Barcelona ដើម្បីចុះហត្ថលេខាយកកីឡាកររបស់ក្លឹប Leverkusen

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United ត្រៀមខ្លួនក្នុងការប្រជែងជាមួយនឹងក្លឹប Barcelona ដើម្បីចុះហត្ថលេខាយកកីឡាកររបស់ក្លឹប Bayer Leverkusen និងខ្សែការពារជម្រើសជាតិអាល្លឺម៉ង់ Jonathan Tah នៅរដូវកាលក្រោយ។

កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារកណ្តាលសញ្ជាតិអាល្លឺម៉ង់នឹងផុតកំណត់នៅចុងរដូវកាល ២០២៤-២៥ ហើយវាមិនទំនងថាគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមជើងឯក Bundesliga នោះទេ។

ជាលទ្ធផល ក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួនកំពុងសម្លឹងមើលកីឡាករដែលអាចនឹងគ្មានតម្លៃផ្ទេរសម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ៕

Previous articleសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ លោកតា ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគស៊ីអារម្មណ៍ពីចម្ងាយ
Next articleសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តម សាយ សំអាល់ មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង