កីឡាករសញ្ជាតិកូឡុំប៊ីត្រូវបានក្លឹប Chelsea ចង់បានកាលពីដើមរដូវក្តៅនេះ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានស្នាក់នៅ Villa Park ហើយការសម្រេចចិត្តនោះបានបង្ហាញពីភាពវៃឆ្លាតមួយ។ នៅពីក្រោយការស៊ុតបញ្ចូលទីរបស់គាត់ ខាងសារព័ត៌មាន Colombian Antena 2 បានបញ្ជាក់ថាក្លឹប Villa បាននិយាយថា “ទេ” ចំពោះសំណើរមានតម្លៃ ៥៥លានអឺរ៉ូពីក្លឹប Arsenal សម្រាប់កីឡាករវ័យ ២០ឆ្នាំ។ ប្រភពដដែលបានបន្ថែមទៀតថាក្លឹប Villa ចង់បានតម្លៃប្រមាន ៨៥លានអឺរ៉ូ (៧០.៥លានផោន) សម្រាប់ក្លឹបដែលចង់បានកីឡាកររូបនេះ។
កីឡាករ Duran ដែលស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នៅរដូវកាលនេះ បានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមរបស់លោក Unai Emery ។ គាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលមានសុពលភាពដល់ឆ្នាំ២០៣០ កាលពីខែមុន ហើយប្រសិនបើទម្រង់លេងរបស់គាត់នៅតែបន្តល្អយ៉ាងនេះ ដូច្នេះក្លឹបដែលចង់បានគាត់អាចនឹងដាក់សំណើរតម្លៃប្រមាណ ៧០លានផោន។ សម្រាប់ពេលនេះ Duran នឹងមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់ Villa នៅរដូវកាលនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ AS នៅប្រទេសកូឡុំប៊ីបានអោយដឹងថាក្លឹប Arsenal និង Barcelona បានទាក់ទង Villa កាលពីខែតុលា ដើម្បីសួរអំពីលក្ខខណ្ឌដែលត្រូវការដើម្បីចុះហត្ថលេខាលើកីឡាករ Duran ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។ ពួកគេក៏ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរជាច្រើនដែលចង់បានកីឡាករកូឡុំប៊ីនៅរដូវក្តៅនេះ៕