យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាការចរចាររវាង Napoli និងកីឡាករ Khvicha Kvaratskhelia បានជាប់គាំង ដោយសារតែមានភាពខុសគ្នាយ៉ាងខ្លាំងក្នុងការរំពឹងទុកទៅលើប្រាក់ឈ្នួល។
ភ្នាក់ងាររបស់កីឡាករសញ្ជាតិហ្សកហ្ស៊ីកំពុងស្វែងរកការតម្លើងប្រាក់ឈ្នួលដល់ ៨លានអឺរ៉ូក្នុងមួយរដូវកាល ខណៈដែលក្លឹប Napoli នៅតែផ្តល់អោយត្រឹម ៥លានអឺរ៉ូ។
កីឡាករវ័យ ២៣ឆ្នាំរូបនេះបានក្លាយទៅជាកីឡាករមានតម្លៃបំផុតរបស់ក្លឹប Napoli ដែលបានធ្វើអោយក្លឹបខិតខំដើម្បីរក្សាទុកគាត់នៅទឹកដីអ៊ីតាលី បើទោះបីជាការចរចាកំពុងជាប់គាំង ហើយមានភាពស្មុគស្មាគក៏ដោយ៕