អាជ្ញាធរស្រុកបាណន់ដាក់វិធានការណ៍កាយប្រឡាយបើកមុខទឹកដើម្បីរំដោះទឹកជំនន់

0

បាត់ដំបង៖ លោកមៀត សឺនី អភិបាលស្រុកស្ដីទី លោកស្រីធាម ចាន់ថូអភិបារង លោកប៉ាង ផារ៉ាត់ នាយករដ្ឋបាល ព្រមទាំងក្រុមការងាររដ្ឋបាលស្រុកបាណន់ សហការជាមួយរដ្ឋបាលឃុំស្នឹង នារសៀលថ្ងៃទី ០៦ ខែវិច្ឆិកានេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងឃុំស្នឹង ស្រុកបាណន់ខេត្ដបាត់ដំបងហើយបានដាក់វិធានការណ៍បន្ទាន់អោយ

ក្រុមការងាររដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំស្នឹង បានសម្រេចកាយប្រឡាយបើកមុខទឹកដើម្បីរំដោះការជន់លិចនេះ។

សូមជម្រាបថា ស្ថានភាពទឹកភ្លៀងចុងឆ្នាំ ២០២៤ ក្នុងរយៈពេលពីរបីថ្ងៃនេះបានធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បានបង្កឲ្យមានជំនន់ទឹកភ្លៀង ដែលបាននិងកំពុងជន់ឡើងជាហេតុបណ្ដាលឲ្យមានការលិចលង់នៅតាមតំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកបាណន់ ក្នុងនោះ ឃុំស្នឹងចំនួន ០៤ភូមិ គឺភូមិសំបួរមាស ភូមិបឹងចែង ភូមិព្រះស្រែ និងភូមិស្នឹងលិចក្នុងឃុំស្នឹង។

ក្នុងនោះជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវកៅស៊ូ ១៥៧១ ចំនួន 11 កន្លែង សរុបប្រវែងចំនួន២៨៥ម៉ែត្រ ហូរកាត់ផ្លូវបេតុង០២កន្លែងប្រវែង៧៥ម៉ែត្រ និងហូរកាត់ផ្លូវមូលនិធិឃុំជាច្រើនកន្លែង ព្រមទាំងលិចផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ ។

ជំនន់ទឹកភ្លៀងនេះផងដែរបានធ្វើឲ្យប៉ះពាល់ស្រូវវស្សាក្នុងឃុំស្នឹង ប្រមាណ១០៥០ហិចតា.និងស្រូវបង្កើនរដូវប្រមាណ២៥០ហិចតា ក្នុងនោះរួមទាំងផលដំណាំបងប្អូនមួយចំនួនទៀត ។

ជាមួយគ្នានេះផងដែរខាងមុខផ្សារស្នឹង បានលិចពាក់កណ្ដាល.ដែលបណ្ដាលមកពីមូលហេតុទឹកហូរចេញពីលូមប្រអប់ ប្របផ្លូវជាតិ ដោយស្ទះលូ រំដោះទឹកខាងក្រោយផ្សារនិងស្ពានកំណប់។

បច្ចុប្បន្នអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្ដទុកដាក់ សហការគ្នាបន្ដរចុះតាមដានអំពីស្ថានភាពទឹកជំនន់នេះ និងផលប៉ះពាល់ជាក់ស្ដែងក្នុងភូមិនីមួយៗផងដែរ ៕