យោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបយក្សអារ៉ាប៊ីសាអូឌីត Al Hilal ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការបញ្ចប់កុងត្រារបស់កីឡាករ Neymar និងចង់ផ្ទេរយកកីឡាករ Cristiano Ronaldo របស់ក្លឹប Al Nassr មកជំនួសវិញ។
ការសម្រេចចិត្តដ៏មានសក្តានុពលឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ Al Hilal លើប្រវត្តិរបួសនាពេលថ្មីៗនេះរបស់ Neymar ដោយក្លឹបឥឡូវនេះមានការស្ទាក់ស្ទើរក្នុងការបញ្ចូលគាត់នៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបសម្រាប់ខែមករា។
បញ្ហាររបួសរបស់ Neymar បានធ្វើអោយមានការងឿងឆ្ងល់នៅក្នុងក្លឹបអំពីផលប៉ះពាល់រយៈពេលវែងរបស់គាត់ បើទោះបីជាចំណាយ ៩០លានអឺរ៉ូដើម្បីនាំយកគាត់ពី Paris Saint-Germain កាលពីដើមឆ្នាំនេះក៏ដោយ៕