យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Liverpool ស្ថិតក្នុងចំណោមក្លឹបកំពូលៗជាច្រើននៅ Premier League ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ Sporting CP កីឡាករ Geovany Quenda ។
គ្រូបង្វឹកថ្មីរបស់ Manchester United លោក Ruben Amorim ត្រូវបានគេរាយការណ៍ថាចង់ជួបជុំជាមួយកីឡាករនៅ Old Trafford ក្នុងខែមករា ប៉ុន្តែក្រុមបិសាចក្រហមនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែងរបស់ពួកគេដូចជា Arsenal, Chelsea, Manchester City និងហង្សក្រហម៕