បាត់់ដំបង៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំដឹកនាំកម្លាំងបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មេីសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់គឺ៖
១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់ដំបង។
២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។
៥-ឈ្មោះ ឡុង ធីតា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០៩ថង់សង្ស័យមានសារធាតុញៀន
- ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
- សម្ភារៈសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន
– ទូរស័ព្ទដៃចំនួន៣គ្រឿង
– កកាំភ្លេីងខ្លីចំនួន១ដេីម ម៉ាក k54លេខ 27009445 បង់ចំនួន០១ គ្រាប់ចំនួន០៨គ្រាប់។
ទាក់ទងរឿងកាំភ្លើងខ្លីនេះ លោកអធិការនគរបាលស្រុកបានឱ្យដឹងថា មុខសញ្ញានេះសារភាពថាបានទិញ មកទុកជាប់ខ្លួន តែមិនទាន់បានប្រព្រឹត្តិនូវសកម្មភាពណាមួយដោយប្រេីប្រាស់កាំភ្លើងនេះនៅឡេីយទេ ហេីយនៅថ្ងៃនេះសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន អ នុវត្តតាមច្បាប់៕